ឯកឧត្ដម សៅ សុខា ប្រកាសឈប់ពីតួនាទីប្រធានសហព័ន្ធ បើ U22 កម្ពុជាបរាជ័យ
ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរលើគណនី Facebook ផ្ទាល់ខ្លួនថា នឹងចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រសិនបើក្រុមបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំមិនអាចឆ្លងផុតវគ្គចែកពូលស៊ីហ្គេមលើដីខ្លួនឯងបាន។
ប្រមុខសហព័ន្ធបាល់ទាត់ខ្មែរបានថ្លែងបែបនេះក្រោយក្រុម U22 កម្ពុជាបានត្រឹមស្មើហ្វីលីពីន ដោយលទ្ធផល១ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី០២ ខែឧសភា។ ឯកឧត្តមបានចាត់ទុកថា ការសម្រេចចិត្តនេះជាទំនួលខុសត្រូវដ៏ធំ។
ឯកឧត្តម សៅ សុខា បានសរសេរបែបនេះ “៖កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ
<><><><><>
បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២
ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាម
រយះវិស័យកីឡាបាល់ទាត់ ។
បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុត
ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់
ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម ។
ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គ
លេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់
ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់
មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ. ៕