
Leeds ពីចារណាដក Gracia ហើយគ្រោងយក Allardyce ធ្វើអ្នកចាត់ការថ្មី
Leeds United គ្រោងនឹងបណ្តេញអ្នកចាត់ការ Javi Gracia ហើយកំពុងពិភាក្សាដើម្បីតែងតាំងអតីតគ្រូបង្វឹកអង់គ្លេស Sam Allardyce ។
នាយកបាល់ទាត់ Victor Orta បានចាកចេញដោយការយល់ព្រមទៅវិញទៅមក។
Leeds ឈរនៅលេខរៀងទី១៧ ក្នុង Premier League ដែលស្ថិតនៅពីលើតំបន់កាត់ចោលតែលើគ្រាប់បាល់ស៊ុតបញ្ចូលទីប៉ុណ្ណោះ ដោយនៅសល់បួនប្រកួតទៀតក្នុងរដូវកាលនេះ។
Gracia ដែលត្រូវបានតែងតាំងកាលពីខែកុម្ភៈជាអ្នកស្នងតំណែងរបស់ Jesse Marsch បានឈ្នះតែ៣ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីគ១១លើក។
Leeds បានចាញ់៤លើកក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ពួកគេ ហើយត្រូវប្រឈមមុខនឹងក្រុមកំពូលតារាង Manchester City នៅថ្ងៃសៅរ៍៕