Bale និងCarvajal ស៊ុតម្នាក់១គ្រាប់ឲ្យ Real ឈ្នះ Getafe ២-០ ប៉ុន្តែបាត់អ្នកគាំទ្រពាក់កណ្ដាលនៅ Bernabeu
Real Madrid បានចាប់ផ្តើមយុទ្ធនាការ La Liga ដោយគ្មានវត្តមាន Cristiano Ronaldo និង Zinedine Zidane ក្នុងជម្នះ២ទល់នឹង០លើ Getafe កាលពីយប់មិញ។
ខ្សែការពារ Dani Carvajal គឺជាអ្នករកគ្រាប់បាល់បើកឆាកឲ្យ Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ការ Julen Lopetegui។ ខណៈខ្សែប្រយុទ្ធ Gareth Bale ស៊ុតបញ្ចូលទីគ្រាប់ទី២។
ជាទូទៅស្ថិតិក្នុងកីឡដ្ឋាន Santiago អាចផ្ទុកអ្នកគាំទ្របានចំនួន៨១០៤៤នាក់ ប៉ុន្តែចំនួនអ្នកទស្សនាយប់មិញមានត្រឹម ៤៨៤៦៦នាក់ប៉ុណ្ណោះ។ តួលេខនេះគឺជាចំនួនទាបបំផុតមិនធ្លាប់មានសម្រាប់ Real Madrid នៅរយៈពេលជាង១០ឆ្នាំចុងក្រោយ។ ហេតុផលនៅពីក្រោយការបាត់អ្នកគាំទ្រគឺគ្មានអ្វីក្រៅពីអវត្តមាន Ronaldo ដែលចាកចេញពីក្លឹបទៅកាន់ Juventus នោះទេ។
ទស្សនាវីដេអូ៖