Man UTD ឡើងជុំទី៤ FA Cup ស្រួលៗក្រោយឈ្នះ Reading ក្នុងដីខ្លួនឯង២-០ (មានវីដេអូហាយឡាយ)
ក្រុមបិសាចក្រហម Manchester United បានបន្តឡើងទៅកាន់ជុំទី៤នៃការប្រកួតពានរង្វាន់ FA Cup ក្រោយពីយកឈ្នះក្រុមភ្ញៀវ Reading កាលពីម្សិលមិញដោយលទ្ធផល២ទល់នឹង០ នាកីឡដ្ឋាន Old Trafford។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើ Juan Mata ដោយការទាត់បាល់ពិន័យ១១ម៉ែត្រនាទីទី២២ ខណៈ១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Romelu Lukaku នៅនាទីទី៤៥។
គួរឲ្យដឹងដែរថា នេះគឺជាជ័យជម្នះជាប់ៗគ្នាទី៥ហើយរបស់អ្នកចាត់ការបណ្តោះអាសន្ន Ole Gunnar Solkjaer ចាប់តាំងពីមកជំនួសកៅអីរបស់លោក Jose Mourinho ដែលត្រូវបានបញ្ចប់តំណែងពីអ្នកចាត់ការរបស់ Manchester United។
ទស្សនាវីដេអូហាយឡាយ៖