ប្ដូរចូលបានតែ៤នាទី Giroud រកបានគ្រាប់ដំបូងឲ្យទ្រនំថ្មី AC Milan
Olivier Giroud រកបានគ្រាប់បាល់ដំបូងសម្រាប់ AC Milan ក្នុងជំនួបមិត្តភាពស្មើម្ចាស់ផ្ទះ Nice នៅបារាំង ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា។
ក្រុមម្ចាស់ផ្ទះ Nice បាននាំមុខ១គ្រាប់មុនដោយបាល់១១ម៉ែត្រពី Amine Gouiri នាទី៥៩។ ២នាទីក្រោយមក Olivier Giroud ដែលទើបផ្លាស់ពី Chelsea បានប្ដូរចូលជំនួស Rafael Leao។ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះបានតែតបញ្ចូលទីពីការលើកហ្វ្រីឃីកតាមស្មើឲ្យ AC Milan ក្នុងនាទី៦៥។
អតីតកីឡាករ Arsenal ត្រូវការឱកាសតែមួយលើកប៉ុណ្ណោះដើម្បីរកគ្រាប់បាល់បញ្ចូលទី។
គួរដឹងដែរថា Giroud វ័យ៣៤ឆ្នាំបានចូលរួមជាមួយ AC Milan រដូវកាលថ្មីនេះលើកិច្ចសន្យា២ឆ្នាំក្នុងតម្លៃ៦លានអឺរ៉ូ បន្ទាប់ពីរួមចំណែកជួយ Chelsea លើកពាន UEFA Champions League រដូវកាល២០២០/២០២១៕