Buriram គ្រោងបញ្ជូនកីឡាករ៣នាក់ទៅហាត់នៅ Leicester មួយខែ
ក្លិបបាល់ទាត់ Buriram United នៃក្របខណ្ឌកំពូលថៃកំពុងត្រៀមបញ្ជូនកីឡាករ ៣ នាក់គឺ Supachok Sarachat, Supanat Muanta និង Supachai Jaided ទៅហ្វឹកហាត់នៅក្លិប Leicester City ។
គម្រោងនេះធ្វើឡើងដោយមានក្រុមហ៊ុន King Power ចូលរួមសហការជាមួយ Buriram United FC ដើម្បីបញ្ជូនកីឡាករវ័យក្មេងទាំង៣ដែលជាសមាជិកជម្រើសជាតិថៃផងនោះទៅហ្វឹកហាត់រយៈពេលមួយខែ នៅខែឧសភាឆ្នាំ ២០២១។ គោលបំណងសំខាន់នៃការហ្វឹកកហាត់ដើម្បីទទួលបានបទពិសោធ និងរៀនវិទ្យាសាស្ត្របាល់ទាត់ថ្មីៗមុននឹងត្រលប់មកជួយ Buriram នៅរដូវកាល ២០២១/២២។ សន្និសីទសារព័ត៌មានជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៩ ខែកញ្ញា នៅប្រទេសថៃ៕