ឪពុកចុង James ថា ATM ធ្លាប់ទាក់ទងកូនប្រុសខ្លួន
James Rodriguez បានចាកចេញពី Real Madrid ដើម្បីចូលរួមជាមួយអ្នកចាត់ការ Carlo Ancelotti នៅ Everton។
លោក Juan Carlos Restrepo ឪពុកចុងខ្សែបម្រើជម្រើសជាតិកូឡុំប៊ីខាងលើបង្ហើបថា Atletico Madrid ក៏ចង់បានកូនប្រុសរបស់លោកដែរកាលឆ្នាំ២០១៩ ហើយគេក៏ចង់ទៅចូលរួមដូចគ្នា តែមិនបានជោគជ័យឡើយ។
លោក Restrepo ទម្លាយបែបនេះ “៖គាត់ពិតជាមានមោទកភាពណាស់ដែលកិ្លបដូចជា Atletico បានចាប់អារម្មណ៍លើគាត់។ យើងសង្ឃឹមថាវាអាចកើតឡើងនៅឱកាសបន្ទាប់។”
លោក Restrepo បានបង្ហើបថា លោក Diego Simeone បានទាក់ទងទៅកាន់កូនប្រុសរបស់លោកនៅរដូវកាលមុន។
James Rodriguez បានផ្លាស់ពី Real Madrid ទៅ Everton ក្នុងតម្លៃ២០លានផោន ហើយរកបានមួយគ្រាប់ពីការលេងពីរប្រកួត៕