Man UTD មិនមានកីឡាករ៣រូបនេះ ក្នុងជំនួប Sociedad
Manchester United នឹងមិនមាន Edison Cavani, Donny van de Beek និង Paul Pogba ឡើយក្នុងការប្រកួតជើងទីមួយ វគ្គ៣២ក្រុម UEFA Europa League តទល់ Real Sociedad។
លោក Ole Gunnar Solskjaer អ្នកចាត់ការក្រុមបិសាចក្រហមបង្ហើបថា Pogba មានបញ្ហារបួសភ្លៅ និងទើបចាប់ផ្ដើមព្យាបាល។
គ្រូបង្វឹកខាងលើបញ្ជាក់ “៖គាត់ទើបចាប់ផ្ដើមព្យាបាល និងត្រូវសម្រាក២ទៅ៣សប្ដាហ៍។ និយាយរួមអត់បានលេងទេខែកុម្ភៈ។”
លោក Ole ឲ្យដឹងថា កីឡាករវ័យក្មេង Amad Diallo ដែលផ្ទេរពី Atlanta ក្នុងតម្លៃ១៩លានផោន ត្រូវបានបញ្ចូលឈ្មោះក្នុង Europa League ហើយអាចបង្ហាញខ្លួនដែរ។
Manchester United បានចូល Europa League ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ៣ក្នុងវគ្គចែកពូល Champions League។ ពួកគេប្រកួតចាញ់៦លើកក្នុងចំណោមការប្រកួត៩ដងតទល់ក្លិបមកពីអេស្ប៉ាញ។
លោក Solskjaer ថា កូនក្រុមឯទៀតត្រូវតែលេងឲ្យបានល្អ ព្រោះ Sociedad គឺជាក្រុមដ៏ខ្លាំងមួយ។
ដោយឡែកសម្រាប់ករណីអវត្តមាន Cavani និង Van De Beek មិនត្រូវបានលោក Solskjaer បង្ហើបទេ៕