ក្រុមបាល់ទាត់នារីអាមេរិកយកបានមេដាយសំរឹទ្ធអូឡាំពិក
ក្រុមបាល់ទាត់ជម្រើសជាតិនារីសហរដ្ឋអាមេរិកទទួលបានមេដាយសំរឹទ្ធអូឡាំពិក ឆ្នាំ២០២០ តាមរយៈជ័យជម្នះដោយលទ្ធផល៤ទល់នឹង៣លើក្រុមនារីអូស្ត្រាលី ក្នុងការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ។
ក្រុមអាមេរិកបានចាញ់កាណាដា កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈអូស្ត្រាលីចាញ់ស៊ុយអែត ដោយលទ្ធផល១ទល់នឹង០ដូចគ្នា។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រដែលស៊ុយអែត និងកាណាដា ប៉ះគ្នា នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី០៦ ខែសីហា៕