ខ្សែប្រយុទ្ធថ្លៃ៨០លានអឺរ៉ូទំនងចេញពី PSG
ដោយរកបានតែ៤ គ្រាប់ប៉ុណ្ណោះពីគ្រប់កម្មវិធីរហូតមកដល់ពេលនេះ Goncalo Ramos ច្បាស់ណាស់មិនបានបំពេញតាមការរំពឹងទុករបស់ Paris Saint Germain ។
L’Equipe បានរាយការណ៍ថា Ramos អាចនឹងត្រូវបានដកចេញពីកីឡដ្ឋាន Parc des Princes អំឡុងទីផ្សារដោះដូរកីឡាករខែមករា។ ក្រុមយក្សក្រុងប៉ារីសកំពុងពិចារណាអនុញ្ញាតឱ្យខ្សែប្រយុទ្ធព័រទុយហ្គាល់ចាកចេញក្នុងលក្ខខណ្ឌខ្ចី។
Ramos បានចូលរួមជាមួយ PSG នៅរដូវក្តៅឆ្នាំ ២០២៣ ពី Benfica ក្នុងតម្លៃ ៨០លានអឺរ៉ូ។ គេគឺជាផ្នែកនៃផែនការរបស់ក្លឹបដើម្បីសម្រួចតំបន់ប្រយុទ្ធបន្ទាប់ពីការចាកចេញរបស់ Neymar និង Lionel Messi ។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយបារាំងបាននិយាយថា Ramos មិនមែនជាអ្នកដែលគ្រូបង្វឹក Luis Enrique ចង់បានក្នុងក្រុមនោះទេ៕