Xavi ថា នឹងចេញពី Barca ប្រសិនបើកីឡាករលែងត្រូវការ
គ្រូបង្គោលក្លឹប Barcelona លោក Xavi និយាយថា “ខ្ញុំនឹងវេចបង្វេចចាកចេញ ប្រសិនបើកីឡាកររបស់គាត់បាត់បង់ជំនឿលើលោក។
Barca ចាញ់ Real Madrid ៤ទល់១ ក្នុងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup កាលពីថ្ងៃអាទិត្យ ហើយឈរនៅចំណាត់ថ្នាក់លេខ៤ នៅ La Liga ដោយមាន៨ ពិន្ទុតាមពីក្រោយ Girona ។
អតីតខ្សែបម្រើដែលត្រូវបានតែងតាំងជាគ្រូបង្គោលក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ បាននិយាយថា “៖ខ្ញុំស្រឡាញ់ក្លឹបនេះ ខ្ញុំមកទីនេះដើម្បីនាំយកអ្វីមួយមកឱ្យវា។ ប្រសិនបើខ្ញុំមិនធ្វើវាទេ ខ្ញុំនឹងត្រលប់ទៅផ្ទះវិញ។ ប្រសិនបើខ្ញុំមិនបានឈ្នះ La Liga កាលពីឆ្នាំមុន ខ្ញុំមិននៅទីនេះទេ។ ថ្ងៃដែលកីឡាកររបស់ខ្ញុំលែងតាមខ្ញុំ ខ្ញុំនឹងចាកចេញ។ នៅពេលដែលនរណាម្នាក់ប្រាប់ខ្ញុំថាមានបញ្ហា ខ្ញុំនឹងចាកចេញ។”
Xavi ដែលបានឈ្នះពានរង្វាន់ចំនួន ២៥កាលនៅជាកីឡាកររបស់ Barcelona បានត្រលប់មកវិញធ្វើគ្រូបង្គោល បន្ទាប់ពីចាកចេញពីក្រុម Al Sadd របស់កាតា៕