ឪពុករបស់ Messi និងធ្វើដំណើរទៅអ៉ីតាលី ដើម្បីចរចារជាមួយ Inter Milan
យោងតាមវិទ្យុអ៊ីតាលី Rai បានអោយដឹងថា លោក Jorge Messi នឹងធ្វើដំណើរទីក្រុង Milan នារដូវក្តៅខាងមុខនេះដើម្បីចរចាអំពីការផ្ទេរកូនប្រុសរបស់លោកគឺ Lionel Messi ទៅកាន់ក្រុម Inter Milan ព្រោះបច្ចុប្បន្ននេះ លោកកំពុងគ្រប់គ្រងកុងត្រារបស់Messi ហើយបើយោងតាម របាយការណ៍បានអះអាងថាអនាគតរបស់ Messi អាចស្ថិតនៅក្នុងប្រទេសអ៊ីតាលីដោយ Inter Milan គឺជាក្រុមឈានមុខគេ។
បច្ចុប្បន្ននេះ Lionel Messi រកប្រាក់បាន ៣០.៥ លានផោនក្នុងមួយរដូវកាល ស្របពេលដែលប្រាក់ខែរបស់កីឡាកររូបនេះគឺ៦០.៣ លានផោន។ នៅប្រទេសអ៊ីតាលី កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ អាចទាញយកអត្ថប្រយោជន៍ពីអត្រាពន្ធផ្ទះល្វែងដែលមានចំនួន 25 ពាន់ផោនក្នុងមួយឆ្នាំ។ បច្ចុប្បន្ន Cristiano Ronaldo កំពុងទាញយកអត្ថប្រយោជន៍ពីរបបនេះនៅក្នុងប្រទេសអ៊ីតាលី។
សូមបញ្ជាក់ថា ខណៈពេលនេះវាមិនសមហេតុផលក្នុងការជឿពាក្យចចាមអារ៉ាមទាក់ទងនឹងការចាកចេញរបស់ Messi ពីបាសេឡូណានោះទេ តែវាត្រូវបានគេដឹងថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ មិនមានពេលវេលាល្អដើម្បីបន្តនៅក្នុងក្លឹបកំណើតរបស់គេនោះឡើយ៕