សមាជិក Liverpool មួយរូបត្រូវចោរចូលប្លន់ផ្ទះ ពេលអបអរពាន Premier League
ខ្សែបម្រើ Fabinho របស់ Liverpool ត្រូវបានចោរចូលប្លន់ផ្ទះកាលពីយប់ថ្ងៃពុធ នៅពេលដែលរូបគេកំពុងធ្វើការអបអរសារទរពានរង្វាន់ Premier League រដូវកាល២០១៩/២០។
តាមរបាយការណ៍បានឱ្យដឹងថា កីឡាករប្រេស៊ីលរូបបានបាត់បង់របស់មានតម្លៃជាច្រើនដូចជាគ្រឿងអលង្ការជាដើម។
គួរឱ្យដឹងថា អតីតសមាជិក AS Monaco រូបនេះគឺជាសមាជិកមួយរូបដែលជួយឱ្យ Liverpool យកឈ្នះ Chelsea ៥ទល់នឹង៣ ក្នុងការប្រកួតកាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅ។