Kane បំបែកកំណត់ត្រា Klose និង Toni នៅ Bayern Munich
Harry Kane បានក្លាយជាកីឡាករ Bayern Munich ដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងចំណោម៨ប្រកួតដំបូងនៅ Bundesliga ដោយបំបែកកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធ Miroslav Klose និង Luca Toni។
Kane រកបានមួយគ្រាប់ក្នុងជ័យជម្នះ៣ទល់នឹង១របស់ Bayern Munich លើ Maiz 05 សប្ដាហ៍ទី០៨ នៅថ្ងៃសៅរ៍ ទី២១ ខែតុលា។ អតីតខ្សែប្រយុទ្ធ Tottenham Hotspur រកបាន៩គ្រាប់ហើយ ច្រើនជាង Klose និង Toni ដែលមាន៨គ្រាប់គិតត្រឹមសប្ដាហ៍ដំបូង។
Kane បានផ្ទេរពី Tottenham Hotspur មកកាន់ Bayern Munich ដើមរដូវកាល២០២៣/២០២៤នេះក្នុងតម្លៃ២១លានអឺរ៉ូ៕