ឥន្ទ្រទេវីលើកពានជើងឯកវិទ្យាល័យ ២០២៣
ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី បានក្លាយជាម្ចាស់ជើងឯកការប្រកួតជើងឯកវិទ្យាល័យ រដូវកាល២០២៣ តាមរយៈជ័យជម្នះលើក្រុមវិទ្យាល័យឫស្សីកែវ ដោយលទ្ធផល២ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ នៅស្តាតអូឡាំពិក។
នេះជាលើកទី២ហើយដែលក្រុមឥន្ទ្រទេវី បានគ្រងតំណែងជើងឯកនេះ បន្ទាប់ពីធ្វើបានលើកដំបូងក្នុងឆ្នាំ២០១៩ ដែលកាលណោះក៏ឈ្នះក្រុមឫស្សីកែវដូចគ្នា។
សម្រាប់ចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមវិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ខណៈក្រុមជ័យវរ្ម័នទី៧ទទួលបានចំណាត់ថ្នាក់លេខ៤៕