Mariano Diaz តបរឿងឆ្លងកូវីដ១៩ “៖ខ្ញុំសុខសប្បាយទេ”
Mariano Diaz បាននិយាយបន្ទាប់ពីមានព័ត៌មានថា គេបានធ្វើតេស្តវិជ្ជមានឃើញ COVID-19។
Real Madrid បានធ្វើតេស្តលើកីឡាកររបស់ពួកគេនៅតាមផ្ទះកាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា ហើយខ្សែប្រយុទ្ធរូបនេះបានឃើញលទ្ធផលវិជ្ជមាន ដូច្នេះពេលនេះគេកំពុងតែនៅដាច់ដោយឡែក។
Mariano បានចែករំលែកវីដេអូនៅលើបណ្តាញសង្គមកាលពីរសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា នេះថា ៖ “អរគុណចំពោះរាល់ការគាំទ្ររបស់អ្នក។ ខ្ញុំមានអារម្មណ៍ល្អបរិបូណ៌។ អរគុណដល់ព្រះ។ គ្រួសារខ្ញុំ និងអ្នកដែលនៅជិតខ្ញុំក៏ល្អដែរ។ ខ្ញុំនៅដាច់ឆ្ងាយពីគេនៅផ្ ទះខ្ញុំសង្ឃឹមថានឹងវិលត្រឡប់មករកភាពប្រក្រតីវិញឆាប់ៗនេះហើយបាននៅជាមួយមិត្ត រួមក្រុម និងក្រុមខ្ញុំម្តងទៀតឆាប់ៗនេះ”៕