Zinedine Zidane៖ Sergio Ramos អាចត្រឡប់មកជួយ Real Madrid ពេលប៉ះជាមួយ Chelsea ក្នុងជើងទី២បាន
គ្រូបង្វឹក Zinedine Zidane បញ្ជាក់ថា ខ្សែការពារ Sergio Ramos អាចវិលត្រឡប់មកជួយ Real Madrid វិញហើយក្នុងជំនួបទល់នឹង Chelsea ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ជើងទី២។
ប្រធានក្រុមរបស់ក្រុមជើងឯកប្រចាំទ្វីបអឹរ៉ុបខាងលើបានអវត្តមានរយៈពេលយូរណាស់មកហើយ ដោយសារតែមានបញ្ហារបួសនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញក្នុងពានរង្វាន់ UEFA Nations League។
បុរសជនជាតិបារាំងបានបន្ថែមទៀតថា៖ “ឥឡូវនេះ Ramos បានចាប់ផ្តើមហ្វឹកហាត់ជាមួយយើងហើយ ដូចនេះមានន័យថាគេត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត។ យ៉ាងណាក្តីយើងនឹងរងចាំយើងជាបន្តទៀតថា យើងនឹងដាក់ឈ្មោះគេនៅក្នុងបញ្ជីធ្វើដំណើរទៅប្រទេសអង់គ្លេសឬយ៉ាង ប៉ុន្តែឥឡូវនេះគឺគេជាសះស្បើយពីរបួសហើយ។”
គួរឱ្យដឹងថា Real Madrid ត្រូវជួបគ្នាជាមួយ Chelsea ក្នុងទឹកដី Stamford Bridge ក្នុងការប្រកួតជើងទី២ពានរង្វាន់ UEFA Champions League នៅថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ ខណៈជើងទី១ក្រុមទាំង២បានស្មើគ្នាដោយលទ្ធផល១ទល់នឹងនាទីកដីអេស្ប៉ាញ។