![](https://www.msrsport.com/wp-content/uploads/2019/06/65186353_2659479494079558_7523049150712119296_n.jpg)
ភ្នំពេញក្រោនជាក្លិបដែលនាំចូលកីឡាករខ្មែរលេងក្រៅប្រទេសច្រើនជាងគេ
![](https://www.msrsport.com/wp-content/uploads/2019/06/65041387_2659479410746233_3793837890656534528_n.jpg)
សេង សារ៉ាវុធ
ភ្នំពេញក្រោនជាក្លិបបាល់ទាត់ដែលនាំយកកីឡាករកូនខ្មែរលេងក្រៅប្រទេសច្រើនជាងគេដើម្បីមកចូលរួមលេងនៅទឹកកម្ពុជា ដោយបច្ចុប្បន្នមានកីឡាករកូនកាត់ខ្មែរបារាំងចំនួន៤នាក់ហើយ បន្ទាប់ពីទើបចុះកុងត្រានាំចូលកីឡាករបន្ថែមថ្មីម្នាក់ទៀត ខណៈ៣នាក់ទៀតបានចុះកុងត្រាតាំងពីមុនបើករដូវកាលថ្មី ។
![](https://www.msrsport.com/wp-content/uploads/2019/06/feature_niboth_03.01.19_01.jpg)
Thomas Sam Sochenn និង Owen Pich
កីឡាករចំណូលថ្មីកូតកាត់ខ្មែរ-បារាំង គឺកីឡាករ សេង សារ៉ាវុធ ដែលរូបគេនឹងលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ ក្នុងក្រុមជាមួយកីឡាករកូនខ្មែរកាត់បារាំងបីនាក់ទៀតមាន វ៉ា សុខថន , Thomas Sam Sochenn និង Owen Pich ។
![](https://www.msrsport.com/wp-content/uploads/2019/06/58445025_2542690612425114_679853474250227712_n.jpg)
វ៉ា សុខថន
នេះមិនមែនលើកទីមួយទេដែលក្លិបជើងឯកលីហ្គកំពូលកម្ពុជា៦សម័យតែងតែនាំយកកីឡាករកូនខ្មែរ មកពីក្រៅប្រទេសដោយកន្លងមកមានកីឡាករកូនខ្មែរកើតនៅបារាំងរឺកូនខ្មែរកាត់បារាំងមកចូលរួម មកហើយដូចជា ធារី ចន្ថាប៊ីន , កុក បូរីស , កួច ដានី , ស្រី ដានី , អាឡិច យូ (បឹងកេតបច្ចុប្បន្ន) ។
![](https://www.msrsport.com/wp-content/uploads/2019/06/alex-u.jpg)
អាលីច យូ
![](https://www.msrsport.com/wp-content/uploads/2019/06/2205404.jpg)
កួន ដានី កុក បូរីស ធារី ចន្ថាប៊ីន