World Cup 2018៖ខុសពីប្រទេសធ្លាក់ផ្សេងទៀត ប្រជាជនប៉ាណាម៉ា នៅតែអបអរកីឡាកររបស់គេ (មានវីដេអូ)
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 បានឈានជិតចូលដល់វគ្គ ៨ក្រុមចុងក្រោយហើយ។ ហើយយើងក៏បានដឹងហើយថា តើ ២៤ក្រុមប្រទេសណា បានត្រលប់ទៅផ្ទះវិញ។ ការចាញ់ និងឈ្នះ ក្នុងពិភពបាល់ទាត់ គឺជារឿងធម្មតា ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ គឺអ្នកគាំទ្ររបស់ប្រទេសដែលធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូល ឬ វគ្គ ១៦ក្រុមចុងក្រោយ ពុំសូវជាមានភាពរីករាយនោះទេ ហើយជាពិសេស គឺកីឡាករផ្ទាល់ មានការសោកស្តាយបំផុត ហើយក៏ចង់គេចមុខពីអ្នកគាំទ្រផងដែរ។
ក្រុមកីឡាករជម្រើសជាតិរបស់ប្រទេស ដែលមានការទទួលស្គាល់ថាខ្លាំងខាងបាល់ទាត់ តែត្រូវធ្លាក់ចេញ មុនវគ្គ ៨ក្រុម តួយ៉ាងដូចជា អាល្លឺម៉ង់ អេស្ប៉ាញ ព័រទុយហ្គាល់ និងអាស្សង់ទីន ពុំបានរីករាយនោះទេ ហើយពួកគេថែមទាំងអាម៉ាស់មុខទៀតផង ដែលមិនអាចជួយសង្គ្រោះកេរ្តិ៍ឈ្មោះប្រទេសបាន នៅឆ្នាំនេះ។
ក្នុងវីដេអូមួយ បានបង្ហាញថា Super stars បាល់ទាត់ ដូចជា Cristiano Ronaldo បានធ្វើដំណើរយ៉ាងស្ងាត់ស្ងៀមទៅកាន់ប្រទេសព័រទុយហ្កាល់ ខណៈ Lionel Messi បានធ្វើដំណើរយ៉ាងស្រពាប់ស្រពោន ទៅកាន់ប្រទេសអេស្ប៉ាញ។ យ៉ាងណាមិញ កីឡាករប៉ាណាម៉ា ត្រូវបានប្រជាជនរបស់ខ្លួន ចាំទទួល ដោយមានទាំងការហែក្បួនដោយរថយន្តចំហរដំបូល។
សម្រាប់ប្រជាជនប៉ាណាម៉ា គ្រាន់តែវត្តមានក្រុមជម្រើសជាតិបាល់ទាត់របស់គេ បង្ហាញខ្លួននៅព្រឹត្តិការណ៍លំដាប់ពិភពលោក World Cup នេះ គឺជាមោទនភាពបំផុត ព្រោះថានេះជាលើកដំបូងហើយ ដែលកីឡាករប៉ាណាម៉ា អាចស៊ុតបញ្ចូលទី បានរហូតដល់ទៅ ២គ្រាប់ ទោះបីជាមិនបានសូម្បី ១ពិន្ទុពី World Cup 2018 ក៏ដោយ។ អ្នកគាំទ្រ ប៉ាណាម៉ាខ្លះ បានសប្បាយចិត្តរហូតដល់ស្រក់ទឹកភ្នែក ពេលឃើញ ប៉ាណាម៉ា អាចស៊ុតបញ្ចូលទីបានទៀតផង។
ទស្សនាវីដេអូ៖
Heading home from the World Cup ?
Heading home after World Cup elimination can be sudden and painful—but not always…
Posted by Bleacher Report Football on Wednesday, July 4, 2018
សូមបញ្ជាក់ថា ក្នុងវគ្គសន្សំពិន្ទុក្នុងពូល G ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ៣ប្រកួតរបស់ប៉ាណាម៉ា គឺចាញ់ទាំង ៣ ដោយ៖
- ប៉ាណាម៉ា 0-3 បែលហ្ស៊ិក
- ប៉ាណាម៉ា 1-6 អង់គ្លេស
- ប៉ាណាម៉ា 1-2 ទុយណេស៊ី
ទស្សនាវីដេអូពីការប្រកួតរបស់ ប៉ាណាម៉ា៖
ជំនួបជាមួយបែលហ្ស៊ិក៖
ជំនួបជាមួយអង់គ្លេស៖
ជំនួបជាមួយទុយណេស៊ី៖