ក្រុមច្បារអំពៅបានលេខ៣ជើងឯកវិទ្យាល័យ ២០២៣
ក្រុមបាល់ទាត់វិទ្យាល័យ សម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ យកបានចំណាត់ថ្នាក់លេខ៣ ការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាល២០២៣ ក្រោយឈ្នះក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ដោយលទ្ធផល២ទល់នឹង១ ក្នុងការប្រកួតយកលេខ៣នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា នៅទីលានវិទ្យាល័យបឹងត្របែក។
មុនឈានដល់ជំនួបយកលេខ៣នេះ ក្រុមច្បារអំពៅបានចាញ់ក្រុមវិទ្យាល័យឥន្ទ្រទេវី និងក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ចាញ់ក្រុមវិទ្យាល័យឫស្សីកែវ។
ចំណែកការប្រកួតវគ្គផ្ដាច់ព្រ័ត្រយកជើងឯកនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដែលក្រុមវិទ្យាល័យឥន្ទ្រទេវី ត្រូវប៉ះក្រុមវិទ្យាល័យឫស្សីកែវ៕