![](https://www.msrsport.com/wp-content/uploads/2022/10/ermy.jpg)
Aston Villa ចាប់ផ្ដើមចរចាជាមួយ Emery
Aston Villa បានបើកការចរចាជាមួយគ្រូបង្គោល Villarreal លោក Unai Emery សម្រាប់តំណែងអ្នកចាត់ការថ្មីជំនួសកៅអីលោក Steven Garrard ដែលត្រូវបានបណ្ដេញចេញ។
ការចរចាចាប់ផ្ដើមនៅរាត្រីថ្ងៃចន្ទ។ Gerrard ត្រូវបានបណ្ដេញចេញ ក្រោយចាញ់ Fulham ៣ទលនឹង០ កាលសប្ដាហ៍មុន។
ក្រោមការដឹកនាំបណ្ដោះអាសន្នពីលោក Aaron Danks ពួកគេបានឈ្នះ Brentford ៣ទល់នឹង០ និងជាជ័យជម្នះលើកទី៣នៅ Premier League។
និយាយពីលោក Emery វិញនឹងអស់កុងត្រានៅ Villarreal រដូវកាលក្រោយ ហើយឥឡូវមិនទាន់បន្តសុពលភាពទៀតនៅឡើយទេ៕