លោក Emery នឹងចូលធ្វើអ្នកចាត់ការ Aston Villa ពីថ្ងៃទី០១ ខែវិច្ឆិកា
លោក Unai Emery គ្រូបង្គោល Villarreal នឹងចូលកាន់ការងារជាអ្នកចាត់ការថ្មីរបស់ Aston Villa។
ការចរចាចាប់ផ្ដើមនៅរាត្រីថ្ងៃចន្ទ។ Gerrard ត្រូវបានបណ្ដេញចេញ ក្រោយចាញ់ Fulham ៣ទលនឹង០ កាលសប្ដាហ៍មុន។
ក្រោមការដឹកនាំបណ្ដោះអាសន្នពីលោក Aaron Danks ពួកគេបានឈ្នះ Brentford ៣ទល់នឹង០ និងជាជ័យជម្នះលើកទី៣នៅ Premier League។
និយាយពីលោក Emery វិញនឹងអស់កុងត្រានៅ Villarreal រដូវកាលក្រោយ ហើយឥឡូវមិនទាន់បន្តសុពលភាពទៀតនៅឡើយទេ៕