Leroy Sane បានបង្ហើបថា Kai Havertz នឹងចាកចេញពី Bayer Leverkusen ទៅ Chelsea
ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់របស់ Bayern Leverkusen កីឡា Ki Havertz ត្រូវបានជនរួមជាតិរបស់គេ Leroy Sane បង្ហើបថានឹងចាកចេញពីក្លឹបដើម្បីទៅចូលរួមជាមួយក្រុមតោខៀវ Chelsea នៅពេលខាងមុខនេះ។
កីឡាករវ័យ២១ឆ្នាំរូបនេះ ត្រូវបានក្លិបជាច្រើនក្នុងក្របខណ្ឌ Premier League កំពុងចង់បានរូបគេ ដោយជាថ្នូរនិងទឹកប្រាក់ចន្លោះពី៧០ទៅ៨០លានអឺរ៉ូ។ ជាមួយគ្នានោះ Sane ដែលទើបតែផ្ទេរពី Man City ទៅកាន់ក្លិបថ្មី Bayern Munich បាននិយាយក្នុងអំឡុងពេលធ្វើបទបង្ហាញក្នុងនាមជាកីឡាកររបស់ក្រុម Bayern ឲ្យដឹងថា: វាជាការល្អសម្រាប់ Chelsea ក្នុងការចុះហត្ថលេខាលើទេពកោសរបស់កីឡាករអាឡឺម៉ង់ពីររូបដូចជា Timo Werner និង Kai Havertz នៅរដូវក្តៅនេះ។
គួរបញ្ជាក់ថា នៅរដូវកាលនេះ Kia Havertz បានស៊ុតបាល់បញ្ជូលទីចំនួន១៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៩ដង ហើយមិនត្រឹមតែ Chelsea ចង់បាននោះទេ សូម្បីតែ Man City ក៏ត្រៀមចាយលុយទិញយកកីឡាកររូបនេះដូចគ្នា៕