
ក្លឹប Prodal បញ្ចុះតម្លៃ២០ភាគរយ នឹងអនុញ្ញាតឲ្យចូលហ្វឹកហាត់ដោយសេរីក្នុងរយៈពេល១សប្ហាហ៍
ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំសកលខាងមុខនេះ ក្លឹប Prodal Fight & Fitness Studio មានប្រម៉ូសិនពិសេស សម្រាប់អតិថិជនដែលមានបំណងចូលហ្វឹកហាត់ជាសមាជិករយៈពេល១ឆ្នាំនឹងទទួលបានការចុះតម្លៃពិសេស ២០ភាគរយ ពោលគឺសល់ត្រឹម៦៤០ដុល្លារក្នុង១ឆ្នាំ។ ហើយអ្វីដែលពិសេសជាងនេះទៀតគឺចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ក្លឹប Prodal Fight & Fitness Studio នឹងបើកឲ្យចូលហ្វឹកហាត់មិនគិតថ្លៃក្នុងរយៈមួយសប្តាហ៍។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីចង់សាកសួរអាចទាក់ទង់តាមលេខ 095 280 078៕