សល់១ប្រកួតក្នុងលីគ Tiffy Army FC បញ្ចប់កិច្ចសន្យា ជាមួយលោក Lee Tae-hoon
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានសម្រេចបញ្ចប់កិច្ចសន្យា ជាមួយលោក Lee Tae-hoon ត្រឹមថ្ងៃនេះហើយ បន្ទាប់ពីគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះដឹកនាំ មិនទទួលបានជោគជ័យ ។ អតីតគ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជារូបនេះត្រូវបានក្លិប Tiffy Army FC តែងតាំងជាអ្នកចាត់ការក្រុមកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលមានកិច្ចសន្យារយៈពេល២ឆ្នាំ ។
ក្នុងការចូលកាន់តំណែងលោក Lee Tae-hoon ដឹកនាំក្លិប ទ័ព ឈរនៅលេខរៀងទី៧ ក្នុងតារាងលីគកំពូលបាល់ទាត់កម្ពុជា និងអស់ឱកាសប្រជែងតំណែងជើងឯង ខណៈពានរង្វាន់ សម្តេច ហ៊ុន សែន ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយចាញ់ក្រុម អគ្គិសនី ៤ ទល់ ០ ។ ប្រកួតចុងក្រោយរបស់ក្លិប Tiffy Army FC ត្រូវស្វាគមន៍ក្លិប វិសាខា នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ២០២១ ខាងមុខនេះនាកីឡដ្ឋានរបស់ខ្លួន ៕