Kevin De Bruyne អាចរបួស ខានលេងឲ្យ Man City ដល់ទៅ ៣ខែ
បន្ទាប់ពីបានហ្វឹកហាត់ កាលពីថ្ងៃពុធ មានប្រភពពីក្លឹប Manchester City ថា ខ្សែបម្រើប្រយុទ្ធកីឡាករបែលហ្ស៊ិក Kevin De Bruyne ទំនងជាប្រឈមនឹងការរបួសជង្គង់រយៈពេលយូរ។ ការរបួសនោះ ប្រហែលជាអាចធ្វើឲ្យ De Bruyne អវត្តមានពីទីលានរហូតដល់ទៅ ៣ខែឯណ្ណោះ។
ការពិតទៅ De Bruyne ធ្លាប់មានបញ្ហារបួសជង្គង់ តាំងពីឆ្នាំ ២០១៦ ហើយពេលកំពុងហ្វឹកហាត់កាលពីថ្ងៃពុធ ស្រាប់តែគាត់ភ្លាត់ហើយធ្វើឲ្យរបួសនោះរើរឡើងវិញ បង្ករជាធ្ងន់ធ្ងរ។ ពេលនេះ ក្លឹប Manchester City បានបញ្ជូនគាត់ទៅជួបអ្នកជំនាញ គឺលោកវិជ្ជបណ្ឌិត Ramon Cugat នៅទីក្រុង Barcelona ដែលមានជំនាញព្យាបាលកីឡាករជាច្រើននាក់។
តាមរយៈបញ្ហានេះ ក្លឹប Man City ក៏ទំនងជាពិបាកក្នុងការគ្រប់គ្រងនៅតំបន់កណ្តាល ខណៈកីឡាករវ័យ ២៧ឆ្នាំរូបនេះ គឺជាកីឡាករកូនសោរសំខាន់ម្នាក់សម្រាប់ក្រុម៕