ឈឺយូរហើយ Suarez អត់ព្រមព្យាបាល លើកនេះត្រូវសំរាក់ព្យាបាលរហូតដល់ទៅ ៤ខែ
ចាប់ផ្តើមឆ្នាំថ្មីក្រុមអ្នកមានបុណ្យ Barcelona បានបាត់បង់ខ្សែប្រយុទ្ធដ៏ល្អ Luis Suarez ដែលកំពុងញាំញីដោយសាររបួស។
របាយការណ៍ដំបូងបានអោយដឹងថា ខ្សែប្រយុទ្ធរូបនេះនឹងវិលត្រឡប់មកកាន់ទីលានវិញក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
ប៉ុន្តែថ្ងៃអាទិត្យនេះ ក្រុមអ្នកមានបុណ្យបានចេញមកប្រកាសថា Luis Suarez និងខកខានចូលទីលានដើម្បីព្យាបាលរបួសរហូតទៅ ៤ខែឯណោះ។
តាមពិតទៅកីឡាករជនជាតិអ៊ុយរ៉ាហ្កាយមានបញ្ហាសសៃជង្គង់ជាច្រើនខែមកហើយ ដោយរូបគេអាចចូលលេងបានតាមរយៈការចាក់ថ្នាំបំបាត់ការឈឺចាប់ ក្រោយមកទើបសមីខ្លួននិងក្លឹបសំរេចចិត្តធ្វើការព្យាបាលអោយដាច់តែម្តង។
រដូវកាលនេះ Luis Suarez ចូលលេងបាន ២៣ប្រកួតអោយក្រុមជើងឯល La Liga ២៦សម័យ និងស៊ុតបញ្ចូលទីបាន ១៤គ្រាប់៕