Chivas នាំមកនូវភាពរំភើបអស្ចារ្យសម្រាប់វគ្គផ្ដាច់ព្រ័ត្តរវាងប្រទេសបារាំង និង អាហ្សង់ទីននៃព្រឹត្តិការណ៍ World Cup 2022
ស្រាវីស្គី Chivas បាននាំមកកាន់ប្រិយមិត្តដែលនិយមគាំទ្រវិស័យកីឡាបាល់ទាត់ ជាពិសេសព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា នូវកម្មវិធីសប្បាយៗនិងការអធិប្បាយ Live ផ្ទាល់ពីសំណាក់អធិប្បាយករកីឡាល្បីៗ និងមានប្រជាប្រិយភាពពីក្រុមការងារ MSR នៅតាមភោជនីយដ្នានរាត្រីជាច្រើនកន្លែងរួចមកហើយ។ ប្រិយមិត្តថែមទាំងបានភ្លក្សនៃរសជាតិដ៏ប្លែក និងពិសេសរបស់ Chivas HiBall ដែលជាដៃគូរដ៏ស័ក្កសមសម្រាប់ពេលវេលាដ៏រំភើបបែបនេះ។
ឈានមកដល់វគ្គផ្ដាច់ព្រ័ត្តនេះ ក្រុមហ៊ុនស្រាវីស្គី Chivas ជាថ្មីម្ដងទៀតនឹងសហការជាមួយក្រុម MSR ដើម្បីរៀបចំកម្មវិធីអធិប្បាយ Live ផ្ទាល់នៅពីរទីតាំងគឺនៅ ភោជនីយដ្ឋានម៉ូតូ កាហ្វេ (Motor Cafe) សាខាទួលគោក និង D’lini Seafoods ។
ដូច្នេះហើយកុំភ្លេចចូលរួមកម្សាន្ដសប្បាយទាំងអស់គ្នានៅតាមហាងដែលបានរៀបរាប់ខាងលើនេះ ក៏ដូចជាលេងហ្គេមកម្សាន្ដជាមួយក្រុមការងារ Chivas និងភ្លក្សរសជាតិ Chivas HiBall ទាំងអស់គ្នា។ ហើយកុំភ្លេចហ៊ោរ អបអរសាទរដល់ប្រទេសដែលជាម្ចាស់ពានរង្វាន់ FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតាផងណា៎!
ដើម្បីទទួលបានព័ត៌មានលម្អិតឲ្យកាន់តែច្បាស់ សូមចូលទៅកាន់គេហទំព័រ Facebook ផ្លូវការរបស់ Chivas គឺ Chivas Regal Cambodia រឺគេហទំព័រ Facebook ផ្លូវការរបស់ក្រុមការងារ MSR គឺ MSR Sport News។
អំពីក្រុមហ៊ុន Pernod Ricard (Cambodge) Co,. Ltd.
ក្រុមហ៊ុន Pernod Ricard (Cambodge) Co., Ltd គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Pernod Ricard ដែលបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវប្រភេទស្រាជាច្រើនប្រភេទដែលរួមមាន Chivas Ballantine’s Royal Salute Martell ស្រាក្រហម Jacob Creek ស្រាក្រហម George Windham ស្រា Champaign Mumm Absolute Vodka Tequila Olmeca Havana Club Kahlúa Malibu Ricard ព្រមទាំងប្រភេទស្រាផ្សេងៗច្រើនទៀត។