
Wolves ចង់បានលោក Lopetegui ភ្លាមក្រោយ Sevilla ប្រកាសដកតំណែង
Sevilla បានបញ្ចប់តំណែងគ្រូបង្គោលពីលោក Julen Lopetegui ជាផ្លូវការហើយ ក្រោយចាញ់ Borussia Dortmund ក្នុងការប្រកួត UEFA Champions League។
អតីតគ្រូបង្គោលជម្រើសជាតិអេស្ប៉ាញបានចូលកាន់តំណែងនៅ Sevilla ក្នុងឆ្នាំ២០១៩ និងនាំក្រុមនេះលើកពាន Europa League 2020។ ប៉ុន្តែរដូវកាលនេះ Sevilla ទើបតែឈ្នះបាន១លើក ហើយការចាញ់ Dortmund ជាបរាជ័យលើកទី៦ក្នុងចំណោម១០ប្រកួតចុងក្រោយពីគ្រប់កម្មវិធី។
យ៉ាងណា ក្រោយការប្រកាសនេះ Wolverhampton ដែលទើបចែកផ្លូវពីអ្នកចាត់ការ Bruno Lage ក៏បានបង្ហាញសចំណាប់អារម្មណ៍ខ្ពស់លើលោក Lopetegui ខណៈពួកគេកំពុងស្ថិតក្នុងតំបន់កាត់ចោល៕