
បឹងកេត និងវិសាខាឈ្នះដូចគ្នាក្នុងជើងទី១ វគ្គ៤ក្រុមពានសម្ដេច
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានបញ្ចប់ជើងទី១ហើយនៅថ្ងៃពុធ ទី០៥ ខែតុលា នេះ។
ក្រុមជើងឯក២០១៩ បឹងកេតបានយកឈ្នះជើងឯកអគ្គិសនីកម្ពុជា ៣ទល់នឹង០ ដែលរកបានដោយសេត រ៉ស៊ីប ១គ្រាប់ និងម៉ាត់ នូរុណ ២គ្រាប់។
មួយគូទៀត ក្រុមជើងឯកសម័យភ្នំពេញក្រោន បានចាញ់ក្រុមជើងឯក២សម័យវិសាខា ដោយលទ្ធផល១ទល់នឹង២។ អ៊ុក សុវណ្ណ និងរុឹង ប៊ុនហៀង រកបានម្នាក់មួយគ្រាប់ឲ្យវិសាខា ខណៈយ៉ែម ដេវីត ជាអ្នកតែតបញ្ចូលទីឲ្យភ្នំពេញក្រោន។
ជើងទី២នឹងធ្វើឡើងនៅថ្ងៃពុធ ទី១២ ខែតុលា៕