G.Bale អាចនិងបង្កើតប្រវត្តិសាស្រ្តនៅវគ្គផ្តាច់ព្រ័ត្រ UCL ពេលស៊ុតឈ្នះ Liverpool ៣-១
គ្រាប់បាល់បញ្ចូលអស្ចារ្យទីរបស់ Gareth Bale នៅវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនជាមួយហង្សក្រហម Liverpool នឹងក្លាយជាគ្រាប់បាល់ប្រចាំប្រវត្តិសាស្ត្រក្នុងចំណោមការស៊ុតបញ្ចូលទីដ៏ល្អបំផុតប្រចាំព្រឹត្តិការណ៏។
បន្ទាប់ពីដូរចូលក្នុងវគ្គទី២ក្នុងនាមជាកីឡាករបម្រុង ខ្សែប្រយុទ្ធជនជាតិវេលស៍ បានទទួលបាល់ផ្លោងយ៉ាងល្អពី Marcelo រួចលោតទាត់សំកាំងលើអាកាសដូចឥន្ទ្រីត្រដាងស្លាបអោយបាលគួចបញ្ចូលក្នុងសំណាញ់ទីរបស់អ្នកចាំទី Loris Karius បានសំរេច។
មិនតែប៉ុណ្ណោះ អតីតខ្សែការពាររបស់មាន់ខ្នាយមាសរកបានគ្រាប់បាល់ទី 2 អោយអធិរាជស Real Madrid ដែលជាគ្រាប់បាល់ទី ៣ នៅក្នុងការប្រគួត ធ្វើអោយ Los Blancos ផ្តួលក្រុមរបស់លោក Jurgen Klopp ដើម្បីឈ្នះពានរង្វាន់អឺរ៉ុបលើកទី ១៣ របស់ពួកគេ។
ផ្ទាំងទស្សនីយភាពរបស់ Bale នៅទីក្រុង Kiev ពេលនោះ ប្រហែលក្លាយជារឿងព្រេងសំរាប់និទានដល់ប្រិយមិត្តជំនាន់ក្រោយទុកស្តាប់ជាការចងចាំល្អបំផុតក្នុងវគ្គផ្តាច់ UEFA Champions League។
ប៉ុន្តែសំរាប់ប្រិយមិត្តនៅទីក្រុងម៉ាឌ្រីដនាពេលបច្ចុប្បន្នហាក់បីដូចមិនពេញចិត្តនិងទំរង់លេងរបស់ក្រុមឡើយ ដោយសារតែការរបូតជ័យជំនះច្រើនពេកនៅរដូវកាលនេះ ក្រោយពេលដែលផ្កាយសំណាង Zizou និង CR7 បានចាកចេញពីបល្ល័ងស្តេចសពេលបញ្ចប់រដូវកាលកន្លងទៅ៕