Update ! ព័ត៍មានចុងក្រោយ Barca កាន់តែកៀកនាំយកកីឡាករ ២រូបនេះបន្ថែម
Barcelona កំពុងរៀបចំកិច្ចសន្យាដើម្បីបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Franck Kessié ដោយមិនមានតម្លៃខ្លួន។
កិច្ចព្រមព្រៀងដែលBarca ត្រៀមផ្ដល់អោយ Kessie គឺប្រមាណជា 6.5 លានអឺរ៉ូក្នុងមួយរដូវកាល ហើយកិច្ចព្រមនេះផងដែរកាន់តែកៀកសម្រេចជាផ្លូវការហើយ។ ខណះនាយកក្លឹប Barcelona នឹងទៅប្រទេសអ៊ីតាលីក្នុងសប្តាហ៍ចុងក្រោយនេះ ដើម្បីជួបជាមួយភ្នាក់ងាររបស់គេតែម្ដង។
ក្រៅពីនេះកិច្ចព្រមព្រៀងរបស់ Christensen ក៏ដូចគ្នាពោលគឺ ស្ថិតនៅដំណាក់កាលចុងក្រោយ៕
_Monsoon