
Benfica ជាក្រុមទី៤០ដែល Messi រកគ្រាប់បាល់បញ្ចូលទីនៅ UCL
Lionel Messi រកគ្រាប់បាល់បញ្ចូលទីមួយគ្រាប់ឲ្យ Paris Saint Germain នាំំមុខក្នុងនាទី២២លើ Benfica នៃការប្រកួត UEFA Champions League។
ដូច្នេះ Benfica គឺជាក្រុមទី៤០ដែល Messi អាចរកគ្រាប់បាល់បញ្ចូលទីបាន។ ក្រុមដំបូងដែលខ្សែប្រយុទ្ធអាហ្សង់ទីនទាត់បញ្ចូលទីនៅ UCL គឺ Panathinaikos កាលខែវិច្ឆិកា ឆ្នាំ២០០៥ ដែលកាលណោះគេលេងនៅ FC Barcelona។
ដោយឡែកមួយគ្រាប់របស់ Messi មិនគ្រាប់គ្រាន់សម្រាប់ជ័យជម្នះឡើយ ដោយ Benfica តាមស្មើវិញដោយការភ្លាត់ចូលទីខ្លួនឯងពីខ្សែការពារ Danilo របស់ PSG ក្នុងនាទី៤១។
លទ្ធផលនេះមានន័យថា ក្រុមទាំងមាន៧ពិន្ទុដូចគ្នាពីការប្រកួត៣លើកក្នុងពូល H៕