Real Madrid ដាក់គោលដៅយកខ្សែប្រយុទ្ធ Heung Min-Son ក្រោយចប់រដូវកាលនេះ
ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា បានដាក់គោលដៅយកខ្សែប្រយុទ្ធ Heung Min-Son របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspurs ក្រោយចប់រដូវកាលនេះ។
មូលហេតុនៃការចង់បានរបស់ក្រុមជើងឯក La Liga ៣៤សម័យនេះគឺ ដើម្បីយកមកបំពេញចន្លោះប្រហោងនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធ Gareth Bale មិនស្ថិតនៅក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹក Zinedine Zidane ខណៈ Eden Hazard មានបញ្ហារបួសញឹកញាប់ថែមទៀតផង។
យ៉ាងណាក្តីក្រុមលោក Jose Mourinho នៅមិនទាន់មានប្រតិកម្មអ្វីតបមកវិញនៅឡើយទេចំពោះព័ត៌មានចចាមអារ៉ាមនេះ ប៉ុន្តែបើតាមសមត្ថភាពរបស់ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះគឺតម្លៃខ្លួននៅក្នុងទីផ្សារមិនក្រោម១០០លានឡើយ។
គួរឱ្យដឹងថា អតីតសមាជិក FC Seoul, Hamburger SV និង Bayer Leverkusen ខាងលើនេះគឺជាតួឯកយ៉ាងសំខាន់សម្រាប់ Tottenham Hotspurs នៅរដូវកាលនេះ ដោយរូបគេរកបាន១៦គ្រាប់ហើយក្នុងការបង្ហាញខ្លួនគ្រប់កម្មវិធីទាំងអស់។