ក្តៅៗ! ខ្សែប្រយុទ្ធ Neymar ព្រមព្រៀងបន្តកុងត្រាជាមួយ PSG ដល់ឆ្នាំ២០២៦
ខ្សែប្រយុទ្ធ Neymar ត្រូវបានគេរាយការណ៍មកថា បានព្រមព្រៀងគ្នារួចអស់ហើយនៅក្នុងការបន្តកុងត្រាថ្មីដល់ឆ្នាំ២០២៦ជាមួយក្រុមសេដ្ឋីបារាំង Paris Saint-Germain។
យោងតាមសារព័ត៌មាន L’Équipe របស់បារាំងបានចុះផ្សាយថា ភាគីទាំងសងខាងបានសម្រេចលើលក្ខខ័ណ្ឌផ្សេងៗជាមួយគ្នាអស់ហើយ ដោយកុងត្រារបស់អតីតយុវជន Santos នឹងបន្លាយបន្ថែមរយៈ៥ឆ្នាំតទៅមុខទៀត ខណៈការប្រកាសជាផ្លូវការគឺនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
ការបន្តកុងត្រាថ្មីរបស់កីឡាករពាក់អាវលេខ១១ខាងលើនេះគឺជារឿងវិជ្ជមានមួយផងដែរសម្រាប់ក្រុមលោក Mauricio Pochettino ដោយអាចនឹងធ្វើឱ្យខ្សែប្រយុទ្ធ Kylian Mbappe ក៏សម្រេចចិត្តបែបនេះដូចគ្នាក្នុងការបន្តកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធក្រុមសាំបាប្រេស៊ីល បានសម្រេចការផ្លាស់ពី FC Barcelona មកកាន់ PSG ក្នុងតម្លៃខ្លួនឯតទគ្គកម្មពិភពបាល់ទាត់២២២លានអឺរ៉ូ ខណៈកំលោះកូន១រូបនេះទទួលបានថ្លៃនឿយហត់៣៦.៨លានអឺរ៉ូក្នុង១ឆ្នាំ ដោយក្នុង១សប្តាហ៍ទទួលបាន៧សែនអឺរ៉ូ។