ខ្សែប្រយុទ្ធវ័យក្មេង Indiana Vassilev របស់ក្លិប Aston Vila ត្រូវបាន Cheltenham Town ខ្ចីយកមកប្រើប្រាស់
(BC-99)
Cheltenham Town បានចុះកុងត្រាជាមួយខ្សែប្រយុទ្ធវ័យក្មេង Indiana Vassilev របស់ក្លិប Aston Vila និងខ្សែប្រយុទ្ធ Sam Smith របស់ Reading ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។
Vassilev ដែលមានវ័យ ១៩ ឆ្នាំបានបង្ហាញខ្លួនចំនួន ១២ ដងសម្រាប់ក្រុមនៅក្របខណ្ឌ League One Burton នៅដើមរដូវកាលនេះកំពុងតែត្រូវបានបណ្តារក្រុមនៅក្របខណ្ឌក្រោមៗកំពុងតែចាប់អារម្មណ៍មកលើរូបគេ។ Indiana Vassilev ដែលជាកីឡាករជម្រើសជាតិអាមេរិកអាយុក្រោម ២០ ឆ្នាំរូបនេះក៏បានចូលរួមលេងចំនួន ៦ ឱ្យក្រុម Aston Villa ឈុតធំផងដែរ។
Cheltenham Town ដែលកំពុងប្រកួតប្រជែងក្នុងក្របខណ្ឌ League 2 ដែលដឹកនាំដោយលោក Michael Duff កំពុងតែសម្លឹងរកកីឡាករយុវជនរបស់ក្លិបខ្លាំងៗដើម្បីខ្ចីយកមកជួយឱ្យក្រុមរបស់ខ្លួនស្វែងរកឱកាសឡើងទៅក្របខណ្ឌខាងលើ ក្នុងនោះលោក Duff ក៏បានខ្ចីកីឡាករ Sam Smith របស់ Reading យកមកចូលរួមផងដែរ។