Daka ស៊ុត៤គ្រាប់ម្នាក់ឲ្យ Leicester ឈ្នះនៅ Europa League
ខ្សែប្រយុទ្ធ Daston Daka បានទាត់បាល់បញ្ចូលទី៤គ្រាប់ម្នាក់ឯងឲ្យ Leicester City ឈ្នះម្ចាស់ផ្ទះ Spartak Moscow ដោយលទ្ធផល៣ទល់នឹង៤ ក្នុងពូល C នៃពានរង្វាន់ UEFA Europa League។
ក្រុមម្ចាស់ផ្ទះរុស្ស៊ីបានទាត់បញ្ចូលទី២គ្រាប់មុន មុន Daka ទាត់បានមួយគ្រាប់ក្នុងនាទី៤៤។ ចូលដល់វគ្គទី២ ខ្សែប្រយុទ្ធសំប៊ីរូបនេះទាត់បាន៣គ្រាប់ទៀត ឲ្យ Leicester នាំំមុខ២ទល់នឹង៤។ ប៉ុន្តែក្នុងនាទី៨៨ Sparta Moscow វាយបកបានមួយគ្រាប់វិញ។
Daka បានក្លាយជាកីឡាករ Leicester ម្នាក់ទៀតដែលរកបាន៤គ្រាប់ក្នុងមួយប្រកួត បន្ទាប់ពីលោក Derek Hines ធ្វើបានតទល់ Aston Villa តាំងពីខែវិច្ឆិកា ឆ្នាំ១៩៥៨។
Leicester City ស្ថិតនៅលេខ២ ពូល C ពីការប្រកួត៣លើក ក្រោម Legia Warsaw ២ពិន្ទុ៕