បាល់ទាត់ជម្រើសជាតិនឹងចាប់ប្រមូលផ្ដុំពីថ្ងៃទី២៥ ខែឧសភា តទៅ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីបឋម២៧នាក់ត្រៀមប្រកួតមិត្តភាពតទល់ជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី០២ ខែមិថុនា និងជម្រុះ AFC Asian Cup 2023 ក្នុងប្រទេសឥណ្ឌា ពីថ្ងៃទី០៨ ខែមិថុនា។
កីឡាករទាំង២៧នាក់មានមកពីវិសាខា៩នាក់, ព្រះខ័នរាជស្វាយរៀងស្វាយរៀង៥នាក់, បឹងកេត៥នាក់, ភ្នំពេញក្រោន៣នាក់, ណាហ្គាវើលដ៍២នាក់, ព្រៃវែងអេហ្វស៊ី១នាក់ និង Sarawak United ១នាក់។
ការប្រមូលផ្ដុំហ្វឹកហាត់នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា តទៅ។
សម្រាប់ការប្រកួតជម្រុះ AFC Asian Cup 2023 កម្ពុជាត្រូវប៉ះម្ចាស់ផ្ទះឥណ្ឌា ថ្ងៃទី០៨ ខែមិថុនា, ប៉ះហុងកុងថ្ងៃទី១១ ខែមិថុនា និងអាហ្វហ្គានីស្ថាន ថ្ងៃទី១៤ ខែមិថុនា៕