បាល់ទាត់វៀតណាមបានមេដាយមាសទាំងក្រុមបុរស និងនារី
ក្រុមបាល់ទាត់ U23 វៀតណាម ជាម្ចាស់មេដាយមាសស៊ីហ្គេម ក្រោយឈ្នះ U23 ថៃ ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ដែលរកបានគ្រាប់បាល់ជ័យជម្នះដោយការតែតពីកីឡាករ Nhâm Mạnh Dũng នាទី៨៣។
នេះជាការឈ្នះមេដាយមាសជាលើកទី៣សម្រាប់វៀតណាម។ ដូច្នេះមេដាយប្រាក់បានលើថៃ និងឥណ្ឌូនេស៊ីបានមេដាយសំរឹទ្ធ។
លទ្ធផលផ្នែកនារីវិញ វៀតណាម បានមេដាយមាស, ថៃមេដាយប្រាក់ និងហ្វីលីពីន មេដាយសំរឹទ្ធ៕