ខេត្តព្រៃវែង ឈ្នះ Tiffy Army U-21 គ្រងជើងឯកលីគទី២
ក្រុមបាល់ទាត់ខេត្តព្រៃវែង បានក្លាយជាម្ចាស់ជើងឯកលីគលំដាប់ទី២របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់ Tiffy Army U-21 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៥ ទល់ ២ នាកីឡដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី ៣០ ខែ មករា ២០២១ នេះ ។
គ្រាប់បាល់ទាំង៥គ្រាប់របស់ ព្រៃវែង រកបានដោយកីឡាករ វឿន វ៉ា ៣គ្រាប់ , វុធ តុលា ១គ្រាប់ និង គី រីណា១គ្រាប់ ចំណែក យុវជនទ័ព រកបានដោយកីឡាករ ឈឿន ឧត្តម និង ជា ណាវីន ។
ក្រុមបាល់ទាត់ខេត្តព្រៃវែង នឹងឡើងមកលីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ ដែលគ្រោងនឹងចាប់ផ្តើមក្នុងខែ មិនា ឆ្នាំ ២០២១ ខាងមុខនេះ ៕