អតីតកីឡាករប៉ូលិស នៅលីគកំពូលកម្ពុជាចូលរួមជាមួយក្លិប ISI DSC
អតីតកីឡាករក្លិបបាល់ទាត់នគរបាលជាតិ អៀង ទីន បានចូលរួមជាផ្លូវការជាមួយក្លិប ISI Dangkor Senchey FC សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់លីគលំដាប់ទី២ កម្ពុជា នាពេលខាងមុខ ។ ខ្សែការពារ អៀង ទីន ធ្លាប់លេងអោយក្លិប ប៉ូលិស ច្រើនឆ្នាំមកហើយនៅលីគកំពូលបាល់ទាត់កម្ពុជា នឹងធ្លាប់រួមចំណែកជួយក្លិបឈ្នះជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ ២០១៤ និងរកជើងឯកក្នុងឆ្នាំ ២០១៨ ។
ដោយសារវ័យកាន់តែច្រើន នឹងមិនសូវមានឱកាសបង្ហាញខ្លួនលើទីលានក្រោយចប់រដូវកាល ២០២០ ទើបសម្រេចចូលរួមជាមួយក្លិប ISI Dangkor Senchey FC នៅឆ្នាំ ២០២១ នេះ ។ ក្លិបដែលធ្លាប់ចូលរួមក្នុងលីគលំដាប់ទី២ កាលពីរដូវកាលមុនមួយនេះកំពុងត្រៀមខ្លួនយ៉ាង ដើម្បីឡើងមកលីគកំពូលនាពេលខាងមុខ បន្ទាប់ពីខកខានកាលពីរដូវកាលមុនដោយបានត្រឹមវគ្គ Play off ។
កីឡាករ អៀង ទីន ជាកីឡាករដែលមានបទពិសោធនៅលីគកំពូលកម្ពុជាទី៤ ហើយដែលក្លិបបាននាំ ចូល បន្ទាប់ពី នៅ សុខសិលា , អ៊ុំ គុម្ភៈ និង ស៊ុន សុណ្ណារិទ្ធី ៕