តារាងការប្រកួតបាល់ទាត់ Premier League សប្តាហ៌ទី ០៩ និងគូប្រកួតដែលផ្សាយបន្តផ្ទាល់នៅ CBS
Manchester City, Chelsea, Liverpool បច្ចុប្បន្នជាក្រុមខ្លាំងជាងគេនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាល ២០១៨-២០១៩ គិតត្រឹមសប្តាហ៌ទី០៨ កន្លងទៅ ព្រោះពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ថែមទាំងរកគ្រាប់បាល់បានច្រើនជាងក្រុមដ៏ទៃទៀតផង។
សប្តាហ៌នេះទស្សនិកជននិងបានទស្សនាការប្រកួត Premier League ដែលឈានចូលដល់សប្តាហ៌ទី ០៩បន្តទៀត រូមជាមួយនិងគូដែលផ្សាយបន្តផ្ទាល់នៅស្ថាប័ន CBS ផងដែរ។ អ្វីដែលពិសេសនៅសប្តាហ៌ទី ០៩នេះគឺមានជំនួបដ៏អស្ចារ្យមួយរវាង តោខៀវ Chelsea ប្រកួតជាមួយ បិសាចក្រហម Manchester United ដែលជាគូប្រកួតបើកឆាក។
ជំនួបទាំង៣គូរដែលមានផ្សាយបន្តផ្ទាល់នៅ CBS ពីក្រុមការងារ MSRSPORT ក៏និងមានប្រវត្តិជួបគ្នាកន្លងមកបង្ហាញជូនប្រិយមិត្តបានដឹងផងដែរ។
***ប្រវត្តិជួបគ្នារវាង Manchester City vs Burnley
03.02.2018 Burnley 1 – 1 Manchester City
06.01.2018 Manchester City 4 – 1 Burnley
21.10.2017 Manchester City 3 – 0 Burnley
02.01.2017 Manchester City 2 – 1 Burnley
26.11.2016 Burnley 1 – 2 Manchester City
***ប្រវត្តិជួបគ្នារវាង Huddersfield vs Liverpool
31.01.2018 Huddersfield 0 – 3 Liverpool
28.10.2017 Liverpool 3 – 0 Huddersfield
21.07.2016 Huddersfield 0 – 2 Liverpool
12.12.1999 Huddersfield 0 – 2 Liverpool
***ប្រវត្តិជួបគ្នារវាង Everton vs Crystal Palace
10.02.2018 Everton 3 – 1 Crystal Palace
18.11.2017 Crystal Palace 2 – 2 Everton
21.01.2017 Crystal Palace 0 – 1 Everton
01.10.2016 Everton 1 – 1 Crystal Palace
14.04.2016 Crystal Palace 0 – 0 Everton
៨ សប្តាហ៌កន្លងទៅ កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេគឺខ្សែប្រយុទ្ធស្រួចរបស់តោខៀវ Chelsea, Eden Hazard រកបាន៧គ្រាប់ច្រើនជាងគេ និង រកបាន Hat-trick ១លើកដែរ។
+
ក្នុងនោះបើយើងនិយាយពីការសង្រ្គោះបាល់វិញគឺជារជ្ជកាលរបស់អ្នកចាំទី Brazil ២រូប គឺ Alisson Becker របស់ Liverpool និង Ederson Moraes របស់ Manchester City ដែលពួកគេទាំងពីរអាចរក្សាសំណាញ់ទីមិនអោយរង្គឺរហូតដល់ទៅ ៥លើកដូចគ្នា ហើយរបូតគ្រាប់បាល់ត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះ៕