រឿង សោភ័ណ្ឌ មិនបានប្រកួតទេក្នុងសប្តាហ៍នេះ
ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ដែលត្រូវឡើងប្រកួតប៉ះកីឡាករថៃ បន្ទាប់ពីវិលមកពីភូមា មិនអាចប្រកួតបាននោះទេ ដោយត្រូវដូរដាក់កីឡាករផ្សេងជំនួសមកវិញ ។
រឿង សោភ័ណ្ឌ ដែលត្រូវប៉ះអ្នកប្រដាល់ថៃ បួរងើន នៅថ្ងៃអាទិត្យ ទី ២១ ខែ តុលា ឆ្នាំ២០១៨ នាសង្វៀន ស៊ី អ៊ិន ស៊ី ត្រូវបានលុបចោលវិញដោយសារម្ចាស់ខ្សែក្រវាត់៨គ្រឿនមានបញ្ហាសុខភាព ត្រូវសម្រាកនៅមន្ទីរពេទ្យ ។
រឿង សោភ័ណ្ឌ បានអោយដឹងថា៖ ខ្ញុំអត់បានប្រកួតទេសប្តាហ៍នេះ ដោយសារជម្ងឺគ្រុនពោះវៀន រើសឡើងបន្ទាប់ពីបានហាត់ប៉ុន្មានថ្ងៃកន្លងមក ហើយឥលូវកំពុងសម្រាកនៅពេទ្យនៅឡើយ ។ សូមបញ្ជាក់ថា ក្រោយចាញ់នៅទឹកដីប្រទេសភូមា អ្នកលេងកណ្តាប់ដៃរូបនេះមិនទាន់ឡើងបាន ឡើងប្រកួតនោះទេដោយពីមុនមានបញ្ហារបួសដៃ ខណៈពេលនេះមានបញ្ហាសុខភាព ៕ អត្ថបទ៖ ជោគជ័យ