
យក Coutinho បានពេលនេះ Gerrard ចង់យកមិត្តរួមក្រុមម្នាក់ទៀតមកចូលរួម
លោក Gerrard មានបំណងរៀបចំប្រមូលផ្ដុំអតីតមិត្តរួមក្រុមចាស់ដែលធ្លាប់លេងជាមួយគ្នាកាលខ្លួននៅជាកីឡាកររបស់ Liverpool មកកាន់ទឹកដី Villa Park។ ជាក់ស្តែង កាលពីពេលថ្មីៗនេះបុរសវ័យ៤១ឆ្នាំ បានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល Philippe Coutinho អោយផ្លាស់មកកាន់អង់គ្លេសវិញ ក្នុងកិច្ចសន្យាខ្ចីជើងពី Barcelona ហើយឥឡូវលោកកំពុងចរចាដើម្បីនាំយក Luis Suarez មកបន្ថែមទៀត។
អនាគតរបស់កីឡាករជនជាតិអ៊ុយរ៉ាហ្គាយនៅក្លិបបច្ចុប្បន្ន AtleticoMadrid នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ខណៈកុងត្រារបស់គេនឹងផុតនៅរដូវក្ដៅខាងមុខ។ ដំណឹងនេះបានធ្វើអោយក្លិបជាច្រើនដូចជាក្លិប Palmeiras, Corinthians, Atletico Mineiro បានដាក់សំណើរទៅកាន់ Luis Suarez ប៉ុន្តែក៏ត្រូវបានសាមីកីឡាករបដិសេធទាំងអស់ ដោយបច្ចុប្បន្នកំពុងផ្តោតទៅលើការផ្ទេរ ទៅកាន់ក្លិប Villa តែមួយប៉ុណ្ណោះ។
នេះមានន័យថា ដំណើរការនៃការចរចាកាន់តែមានភាពវិជ្ជមាន ដ្បិត Luis Suarez ក៏បានលើកឡើងដែរថា គេរីករាយបើបានធ្វើការជាមួយ Steven Gerrard ម្តងទៀត៕
អត្ថបទ៖ Monsoon