ចាន់ វឌ្ឍនាកា ក៏ទៅមើល Man UTD ដល់បាងកកដែរ
ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានហោះហើរទៅកាន់រាជធានីបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ ដើម្បីទៅទស្សនាការប្រកួតមិត្តភាពអន្តរជាតិ Century Cup រវាង Liverpool និង Manchester United រាត្រីនេះតែម្ដង។
រួមដំណើរជាមួយតារាឆ្នើមក្លិបបឹងកេត មានលោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត, លោក ខាំ ភូរិ អ្នកដឹកនាំសិល្បៈ និងលោក ស៊ុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
ក្រៅពីអ្នកកីឡាខាងលើ ក៏មានអ្នកគាំទ្រពីកម្ពុជាច្រើនរូបទៀត ដូចជា សមាជិក MSR Sports លោក យ៉េន ម៉ៅ, លោក វ៉ន រតនៈមនោរម្យ, អ្នកវិភាគសង្គម លោក តុង សុប្រាជ្ញ ជាដើម។ ដោយឡែក លោក ស៊ីថូ ណាថាន់ ក៏ត្រៀមធ្វើកម្មវិធីពិសេសក្នុងហាងសាច់អាំង ហាណាមិ របស់លោកដែរ គឺការអត្ថាធិប្បាយផ្ទាល់ពីហាងរបស់លោកតែម្ដង៕