អាជ្ញាកណ្ដាលប្រកួត Spurs និង Man UTD ធ្វើឲ្យបុរសម្នាក់ខាតលុយជាង១0ម៉ឺនដុល្លារ
ការប៉ះទង្គិចគ្នារវាង Son Heung-min និង McTominay និងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលបណ្តាលឲ្យអ្នកគាំទ្រម្នាក់បាត់បង់ឱកាសឈ្នះរង្វាន់គុណនឹង១៨០០០ដង។
ក្នុងការប្រកួត Premier League អ្នកគាំទ្រម្នាក់ដែលមានរហស្សនាមថា JJ បានចំណាយប្រាក់៥ផោនទាយលទ្ធផល៣ប្រកួតមាន Burnley ទល់នឹង Newcastle, West Ham ទល់នឹង Leicester និង Tottenham ទល់នឹង Man Utd ។
អ្នកគាំទ្រម្នាក់នេះបានទាយយ៉ាងត្រឹមត្រូវថា Burnley ចាញ់ Newcastle ១-២, West Ham បានយកឈ្នះ Leicester ៣-២ ។ នៅក្នុងការប្រកួតរវាងក្រុម Tottenham និងក្រុម Man Utd លោក JJ បានព្យាករថា បិសាចក្រហមឈ្នះ ៤-១។
ប្រសិនបើ JJ ទាយបានត្រឹមត្រូវទាំង ៣ ប្រកួតនោះគាត់នឹងទទួលបានប្រាក់រង្វាន់ ៩០,០០០ ផោន ឬស្មើនឹង១២០,០០០។ MU ឈ្នះ Spurs ត្រឹម ៣-១ ប៉ុណ្ណោះ។
តាមពិត Man UTD អាចឈ្នះ៤-១ ប្រសិនបើមិនមានស្ថានភាពប៉ះទង្គិចគ្នារវាង Son Heung-min និង Scott McTominay ។ អាជ្ញាកណ្តាល Chris Kavanagh សម្រេចមិនផ្ដល់គ្រាប់បាល់របស់ Edinson Cavani ព្រោះមើលឃើញថា McTominay បានបង្កកំហុសលើ Heung min-son។
វាត្រូវបានមើលឃើញថា ជាការសម្រេចចិត្តដ៏ចម្រូងចម្រាស។ អ្នកជំនាញខ្លះជឿជាក់ថា McTominay សមនឹងទទួលបានកាតលឿង ខណៈអ្នកផ្សេងទៀតយល់ឃើញថា ក្រុមអាជ្ញាកណ្តាលមានកំហុសនៅពេលដកហូតគ្រាប់បាល់របស់ Man UTD៕