
បើកឆាក World Cup យប់នេះ ទស្សនៈ MSR ថា ម្ចាស់ផ្ទះរុស្ស៊ីឈ្នះមិនលើសពី១គ្រាប់ឡើយ
ការប្រកួតបើកឆាកពានរង្វាន់ FIFA World Cup 2018 ពូល A យប់នេះ ក្រុមម្ចាស់ផ្ទះ រុស្សីនឹងបើកទ្វារកីឡដ្ឋាន Luzhniki Arena ដើម្បីទទួលភ្ញៀវ អារ៉ាប៊ីសាអ៊ូឌីត នាវេលាម៉ោង ១០ យប់ (ម៉ោងនៅកម្ពុជា) ដែលនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។
អំពីក្រុមម្ចាស់ផ្ទះរុស្ស៊ី៖
ប្រកួតមិត្តភាព៧លើកចុងក្រោយ ក្រុមម្ចាស់ផ្ទះរុស្ស៊ីមិនដែលស្គាល់ពាក្យថាឈ្នះឡើយ ដោយស្មើ ៣ និង ចាញ់ ៤ លើក។
អំពីក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីត៖
ក្រុមដែលមកទ្វីបអាស៊ី ក្រោមការដឹកនាំរបស់គ្រូបង្វឹក Juan Antonio Pizzi រយៈពេល១០ខែនេះ ស្គាល់ពាក្យថាឈ្នះចំនួន៣លើកប៉ុណ្ណោះ ក្នុងចំណោម៩ប្រកួតចុងក្រោយ ពោលគឺចាញ់៥ និង ស្មើ១លើក។
កំណត់ត្រា៥លើកចុងក្រោយ៖
ប្រកួតមិត្តភាពកម្ដៅសាច់ដុំ ៥លើកចុងក្រោយ រុស្សី មិនដែលឈ្នះទេ ពោលស្មើ ២ ដង និង ចាញ់ ៣ ដង។ ប្រកួតចុងក្រោយដើមខែ មិថុនា ស្មើ ទួគី ១-១ នៅក្នុងដីខ្លួនឯង។
៥ លើកចុងក្រោយរបស់ អារ៉ាប៊ីសាអ៊ូឌីត ឈ្នះ ២ ដង និង ចាញ់ ៣ ដង ដោយប្រកួតចុងក្រោយ គឺ ចាញ់ក្រុមការពារជើងឯក អាល្លឺម៉ង់ ២-១។
សម្រាប់ទស្សនៈ MSR Sport គឺ រុស្ស៊ី អាចឈ្នះ អារ៉ាប៊ីសាអ៊ូឌីត ១-០ ឬក៏ ២-១។ សូមបញ្ជាក់ នេះគឺជាទស្សនៈរបស់ MSR Sport ប៉ុណ្ណោះ សូមបងប្អូនទាំងកុំយកទៅប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ដោយប្រការណាមួយ។