West Ham កំពុងឈរកំពូលតារាងពូល H ពាន Europa League
ឆ្លងកាត់ការប្រកួត២លើកប្រចាំពូល H នៃពានរង្វាន់ UEFA Europa League ក្រុមញញួរធំ West Ham United កំពុងឈរចំណាត់ថ្នាក់លេខ១ ដោយមាន៦ពិន្ទុពេញ។
ក្រុមលោក David Moyes បានយកឈ្នះ Rapid Vienna របស់អូទ្រីស ២ទល់នឹង០។ Daclan Rice បានទាត់បញ្ចូលទីពីការបញ្ជូនដោយ Michail Antonio ក្នុងនាទី២៩។
ដល់នាទី៩០+៤ Jarrod Bowen បានបញ្ជូនឲ្យ Said Benrahma ដែលឆក់បាល់យកទៅពែនបញ្ចូលទីបានល្អ។
ចប់២ប្រកួត ក្រុមក្រូអាត Dinamo Zagreb ឈរលេខ២ពូល H ដោយមាន៣ពិន្ទុ បន្តដោយក្រុមបែលហ្ស៊ិក Genk ដែលមាន៣ពិន្ទុដូចគ្នា ខណៈ Rapid Vienna មិនទាន់មានពិន្ទុនៅឡើយ៕