ម៉ឺន សុភា ថាមិនចង់ប៉ះខ្មែរទេ ប៉ុន្តែបើមានអ្នកចង់ជួបស្វាគមន៍គ្រប់ពេល
តោកំណាច ម៉ឺន សុភា បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា មិនចង់ប្រកួតជាមួយកីឡាករខ្មែរដូចគ្នានោះទេ ពីព្រោះភាគច្រើនស្គាល់គ្នា ដូចនេះការប្រកួតជាមួយគ្នាច្បាស់ណាស់ថាមិនជក់ចិត្តនោះឡើយ ។
កូនសិស្សលោក ធន់ សុភា បញ្ជាក់ថា ការបាត់មុខពីសង្វៀន ដោយសាររូបគេមិនចង់ប្រកួតជាមួយកីឡាករខ្មែរ ក្នុងកំឡុងកូវីដ១៩នេះនោះទេ ពីព្រោះដឹងថាពេលប្រកួតនឹងមិនល្អមើលធ្វើអោយអ្នកគាំទ្ររិះគន់មិនខាន ប៉ុន្តែបើមាន កីឡាកររូបណាចង់ប្រកួតជាមួយរូបគេស្វាគមន៍គ្រប់ពេល ។
សូមបញ្ជាក់ថា មុនការបិទកីឡាករបរទេសមកប្រកួតនៅស្រុកខ្មែរ ម៉ឺន សុភា ឡើងសង្វៀនបានម្តងប៉ុណ្ណោះ ដោយឈ្នះកីឡាករថៃ ម៉ាណាវថង ខណៈការរៀបចំកីឡាករជួរមុខគុនខ្មែរប៉ះគ្នារូបគេមិនទាន់ឡើងប្រកួតឡើយ ៕