Aguero ចុះកុងត្រា២ឆ្នាំនៅ Barcelona
Sergio Aguero ត្រូវបានប្រកាសជាសមាជិកថ្មីរបស់ FC Barcelona លើកិច្ចសន្យា២ឆ្នាំដែលមានសុពលភាពចាប់ពីខែកក្កដាតទៅ។
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនបានផ្ទេរដោយគ្មានតម្លៃខ្លួនពី Manchester City ជាទីរូបគេចំណាយពេល១០ឆ្នាំ និងជាអ្នករកគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមមេឃខៀវដោយរកបាន២៦០គ្រាប់ពី៣៩០ប្រកួត។
គេបង្ហាញខ្លួនចុងក្រោយបង្អស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ចាញ់ Chelsea ដោយប្ដូរចូលវគ្គទី២។
Aguero និយាយថា នេះជាជំហានឆ្ពោះទៅមុខមួយទៀតក្នុងអាជីពរបស់គេដែលបានចូលរួមជាមួយក្រុមដ៏អស្ចារ្យបំផុតលើលោក។
គួររំឭកថា Sergio Aguero ក៏ធ្លាប់ចំណាយពេល៥ឆ្នាំនៅ Atletico Madrid ជាទីរូបគេរកបាន៧៤គ្រាប់មុនផ្លាស់ទៅ Manchester City ក្នុងតម្លៃ៣៦លានផោនកាលឆ្នាំ២០១១៕